|
|
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ FIFA រំជួលចិត្តចង់ស្រក់ទឹកភ្នែក ពេលដែលដឹងថា ក្រុមជម្រើសជាតិ Italy មិនមានវត្តមានក្នុងការប្រកួត FIFA World Cup 2022 នៅប្រទេសកាតាបាន ។ ក្រោយពីបរាជ័យក្រោមថ្វីជើង North Macedonia ធ្វើអោយ Italy អស់ឱកាសទៅចូលរួមការប្រកួតបាល់ទាត់ដ៏ធំ។
ការអវត្តមាននេះដែរ គឺជាលើកទី២ហើយសម្រាប់ Italy ព្រោះកាលពីឆ្នាំ២០១៨កន្លងទៅ ពួកគេក៏មិនអាចចូលលេងបានដូចគ្នា ។ លោក Gianni Infantino ប្រធាន FIFA ស្ទើរតែស្រក់ទឹកភ្នែកទៅហើយ ពេលដែលមិនមានវត្តមានជើងឯក Euro 2020 ចូលលេងនៅ World Cup ក្នុងឆ្នាំនេះ ។
លោកជឿជាក់ថានេះជារឿងមិនល្អទេសម្រាប់ប្រជាជន Italy ព្រោះបាល់ទាត់ជាពិសេសនៅ World Cup គឺជារឿងដែលគ្រប់គ្នាមិនអាចរំលងបាននោះទេ ៕
ប្រភព ៖ The Sun
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...